
ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់ពីទន្លេមេគង្គឆ្លងដែននៅតំបន់ ភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង
១៩ ម៉ោងមុន ថ្ងៃទី១៣ ខែមិនា ២០២៥
ខេត្តព្រៃវែង៖ ថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ លោកម៉ៅ ឈុនហ៊ាង ប្រធានការិយាល័យថែទាំសុខភាពជនបទ និងលោក ហ៊ល ឡងឌី អនុប្រធានការិយាល័យថែទាំសុខភាពជនបទ សហការជាមួយរដ្ឋបាលឃុំ បានរៀបចំកម្មវិធីចែកសម្ភារបង្គន់អនាម័យជូនប្រជាជន នៅឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។ កម្មវិធីនេះមានការចូលរួម ពីលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន លោកមេភូមិគ្រប់ភូមិ និងប្រជាជនអ្នកទទួលផល សរុប៤៨នាក់។
សម្ភារបង្គន់អនាម័យដែលត្រូវផ្តល់ជូនមានចំនួន៣៥គ្រឿង ក្នុងបង្គន់១គ្រឿងមាន៖ លូស្តុក៣កង់ ផែនបង្គន់១ ទម្រផែន១ ឈ្នាន់កាំឡើង១ ទុយោបង្ហូរលាមក១ ស័ង្កសី១០សន្លឹក និងធុងទឹក៣០លីត្រ១។