ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះពិនិត្យ និងវាយតំលៃគម្រោងចំនួន ៦ កន្លែង នៅខេត្តបាត់ដំបង

ចែលរំលែក

ខេត្តបាត់ដំបង៖ នាថ្ងៃព្រហស្បតិ៍ សុក្រ  ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយក្រុមការបច្ចេកទេសផ្លូវជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យ និងវាយតំលៃគម្រោងចំនួន ៦ កន្លែង ដែលបានគ្រោងប្រើប្រាស់ថវិកា ក្នុងផែនការឆ្នាំ២០២៥ ដូចខាងក្រោម៖

– ខ្សែទី១. ផ្លូវក្រាលដីល្បាយក្រួស ផ្លូវពីភូមិព្រែកត្រប ឃុំព្រែកនរិន្ទ ទៅភូមិបាក់ព្រា ឃុំព្រៃចាស់ ប្រវែង ៥ គីឡូម៉ែត្រ ស្ថិតក្នុងឃុំព្រែកនរិន្ទ, ឃុំព្រៃចាស់ ស្រុកឯកភ្នំ ។

– ខ្សែទី២. ផ្លូវក្រាលដីល្បាយក្រួស ផ្លូវពីផ្លូវជាតិលេខ៥៧បេ(ភូមិខ្នាចរមាស) ទៅស្រែ ប្រវែង ២,២៧គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និងផ្លូវក្រាលកៅស៊ូពីជាន់ ប្រវែង ១,៣ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ និងស្ពានបេតុង ០១កន្លែង ប្រវែង ១៥ ម៉ែត្រ  និងលូមូល ០៧កន្លែង ស្ថិតក្នុងភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ។

– ខ្សែទី៣. ពីភូមិបឹងរុន ឃុំសំឡូត ទៅ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ប្រវែង ៨ គីឡូម៉ែត្រស្ថិតក្នុងឃុំសំឡូត, ឃុំតាសាញ  ស្រុកសំឡូត។

– ខ្សែទី៤. ដីសម្បទានសង្គមកិច្ច ប្រវែង ១៦ គីឡូម៉ែត្រ និងសំណង់លូ ស្ថិតក្នុងភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ។

– ខ្សែទី៥. ពីរង្វង់មូលគាស់ក្រឡ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ទៅ អក្សរតេ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ប្រវែង ៤,៥ គីឡូម៉ែត្រស្ថិតក្នុងស្រុកគាស់ក្រឡ និងស្រុមសំឡូត។

– ខ្សែទី៦. ផ្លូវក្រាលកៅស៊ូពីរជាន់ ពីភូមិរូង១ ទៅភូមិរូង២ ប្រវែង ៥ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតក្នុងឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ