លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៤
- ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តស្ទឹងត្រែង÷ នារសៀលថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំនិងមន្រ្តីចំណុះមន្ទីរទាំងអស់។
កិច្ចប្រជុំបានពិនិត្យនិងពិភាក្សាលើរបាយការណ៍សកម្មភាពការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ប្រចាំខែកក្កដា ឆ្នាំ២០២៥ វឌ្ឍនភាពការងារតាមការិយាល័យជំនាញនីមួយៗក្នុងខែ និងលើទិសដៅបន្តសម្រាប់ខែសីហាផងដែរ។ ជាកិច្ចបញ្ចប់ នៃកិច្ចប្រជុំ លោកប្រធានមន្ទីរបានផ្តល់អនុសាសន៍ណែនាំដល់មន្រ្តីរាជការទាំងអស់ដូចខាងក្រោម៖
១. អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងតួនាទីភារកិច្ចប្រចាំថ្ងៃរបស់មន្រ្តី
២. បន្តរៀបចំសម្អាតអនាម័យ បន្ទប់ការិយាល័យធ្វើការ របស់ខ្លួនឲ្យមានសណ្តាប់ធ្នាប់ និងផាសុកភាព
៣. មកបំពេញការងារជាប្រចាំដោយគោរពនូវម៉ោងរដ្ឋបាលត្រឹមត្រូវ និងថ្លៃថ្នូរ ព្រមទាំង មកគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាជារៀងរាល់ព្រឹកថ្ងៃចន្ទនៃសប្តាហ៍នីមួយៗផងដែរ។