ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យអគ្គនាយក និងសហការីនៃធនាគារអភិវឌ្ឍន៍កសិកម្ម និងជនបទចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
- ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១:៥៩ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
កាលពីថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដឹកនាំដោយ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម។ ចូលរួមក្នុងជំនួបនេះ មានវត្តមានឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ជនបទ និងប្រធានសេដ្ឋកិច្ចជនបទផងដែរ ។ បន្ទាប់ពីមតិស្វាគមន៍ និងស្វែងយល់ពីគ្នាទៅវិញទៅមក អង្គប្រជុំបានពិនិត្យលើលទ្ធភាពសហការគ្នា ដើម្បីជួយចូលរួមលើកស្ទួយវិស័យជនបទនៅកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសដែលមានចំណូលប្រាក់ខ្ពស់នៅត្រឹមឆ្នាំ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។