លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែងអញ្ជើញពិនិត្យសក្ដានុពលភូមិ គំរូ នៅស្រុកថាឡាបរិវវ៉ាត់
- ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរ និងលោកប្រធានការិយាល័យអភិវឌ្ឍន៏សហគមន៏ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានអមដំណើរ ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅសិក្សាស្វែកយល់ពីសក្ដានុពលទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងធនធានដែលមានស្រាប់នៅក្នុងភូមិ ព្រមទាំងតម្រូវការចាំបាច់របស់ភូមិ សម្រាប់ការអភិវឌ្ឍ “ភូមិគំរូ” ក្នុងគម្រោងឆ្នាំ២០២៥ ក្នុងភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវវ៉ាត់ ខេត្តស្ទឹង ត្រែង។
លុះដល់ព្រឹកថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម ប្រធាននាយកដ្ឋាន និងក្រុមការងារអមដំណើរ បានបន្តទៅពិនិត្យភូមិអូរស្វាយឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ស្ថិតក្នុងភូមិសាស្រ្តជិតព្រំដែនឡាវ ។
សូមបញ្ជាក់ថា កាលពីសម័យសង្គមរាស្រ្តនិយម ភូមិនេះបានត្រូវបានបង្កើតជានិគមជនបុរីអូស្វាយ ហើយបច្ចុប្បន្នភូមិអូស្វាយនេញ មានការអភិវឌ្ឍច្រើនរួមមានផ្លូវបេតុង មណ្ឌលសុខភាព និងសាលារៀនកម្រិតអនុវិទ្យាល័យ ក្រៅពីនោះតំបន់នេះមានសក្តានុពលចម្រុះពិសេសជាតំបន់ចែកចាយជលផលគ្រប់ប្រភេទ ៕