ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
១២ ម៉ោងមុន ថ្ងៃទី២ ខែមករា ២០២៥
ខេត្តកែប ៖ នាថ្ងៃ សុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ភូមិព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅសួរសុខទុក្ខ និងនាំយកទៀនវស្សា និងទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្ត ព្រៃតាកុយ ឃុំ ពង ទឹក ស្រុកដំណាក់ចង្អេីរ និងបាននាំយកអង្ករទៅចែកជូនប្រជាពលរដ្ឋ ជួបការខ្វះខាតចំនួន ៧គ្រួសារ ដោយមូយគ្រួសារទទួលបានអង្ករ ២០ គីឡូក្រាម ទឹកត្រី ២ដប ទឹកសុីអីវ ២ដប សារុង ១ និងថវិកា មួយចំនួន ផងដែរ៕