ឯកឧត្តម ម៉ា សុវណ្ណា បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានរៀបចំគោល នយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨

ចែលរំលែក

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំលេខាធិការដ្ឋានក្រុមការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ លើកដំបូង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ និងជាអនុប្រធាន លោក ប៊ុន ចាន់ អគ្គនាយករង និងជាអនុប្រធានក្រុម ព្រមទាំងសមាជិកសមាជិកាក្រុមការងារ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីររាជធានី ខេត្តទាំង២៥ សរុបចំនួន ៤២នាក់ ។

 

កិច្ចប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖

១.ការណែនាំពីការបង្កើតក្រុមតេលេក្រាមនិងក្របខ័ណ្ឌពេលវេលាដែលត្រូវរៀបចំមានរយៈពេល ៣ខែ

២.បានរំលឹកពីមូលដ្ឋានគ្រឹះនិងសាវតានៃការរៀបចំគោលនយោបាយរបស់ក្រសួងព្រមទាំងចែករំលែកបទពិសោធន៍នៃការរៀបចំគោលនយោបាយរបស់ក្រសួង

៣.បានបែងចែកក្រុមទៅតាមមាតិកាចំនួន ៦ក្រុម និងក្រុមប្រមូលទិន្នន័យចំនួន ៤ក្រុមទៀត ដើម្បីប្រមូលធាតុចូល និងផ្ទៀងផ្ទាត់ទិន្នន័យ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី និងស្មារតីអង្គប្រជុំថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

៤.ទទួលមតិយោបល់របស់សមជិក សមាជិកាក្រុម ដែលជាធាតុចូលដំបូង ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ