ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
៧ ម៉ោងមុន ថ្ងៃទី២៦ ខែវិច្ឆិកា ២០២៤
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករលាប្អៀរ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ បានអញ្ជើញចូលរួមដឹកនាំធ្វើវេទិកាសាធារណៈនៅសាលាបុណ្យភូមិដំបូកកកោះ ដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួន ៣ភូមិ គឺ(ភូមិដំបូកកកោះ ភូមិត្រពាំងអញ្ចាញ និងភូមិចន្លោះរេន )និងមនុស្ស ចំនួន១២៤នាក់។
អង្គវេទិកានេះ ឯកឧត្ដម រដ្ឋលេខាធិការ បានបើកឲ្យប្រជាពលរដ្ឋមានជាសំណួរ និងសំណូមពរមកកាន់ក្រុមការងារដើម្បីដោះស្រាយជូនពួកគាត់។