ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តកំពង់ចាមទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅសួនច្បារខាងមុខសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមប្រមាណ ២០០០នាក់។

ចែលរំលែក
15 12

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តកំពង់ចាមទទួលជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ នាឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ កងកម្លាំងទាំងបីប្រភេទ មន្ត្រីរាជការ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើននាក់ទៀតផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍របស់លោកតំណាងអង្គការ PLAN អន្តរជាតិរួចមក ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃគូ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានធ្វើឱ្យវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យក្នុងខេត្តកំពង់ចាមមានការកើនឡើងនិងទទួលជ័យលាភីដូចក្នុងពេលនេះ។

តមក ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកំពង់ចាម សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកដែលមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅដែលមានភាពស៊ីវិល័យ។ ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តថាសមិទ្ធិផលទាំងនេះកើតចេញពីកត្តាសុខសន្តិភាពដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកនៃសន្តិភាព និងបច្ចុប្បន្នត្រូវបានបន្តវេនដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១​ ផ្ដោយដោតលើវិស័យអាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្ដមរដ្ឋមន្ដ្រី បានបន្ដថា ស្របតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យដ៏ប្រាកដនិយម របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់យុទ្ធសាស្ត្រករបស់ខ្លួនគឺ “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយក្រសួងបានកំណត់គោលដៅរបស់ខ្លួនក្នុងការលើកកម្ពស់អនាម័យ និងទឹកស្អាននៅជនបទឲ្យសម្រេចបានអាត្រាគ្របដណ្តប់ ១០០% ក្នុងឆ្នាំ ២០៣០ នាពេលខាងមុខ។

គួរជម្រាបជូនផងដែរថា៖ ខេត្តកំពង់ចាមជាខេត្តទី៨ ហើយដែលបានធ្វើពិធីប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយកន្លងមកមានខេត្តចំនួន៧ រួមមានខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ខេត្តកែប និងខេត្តព្រះសីហនុ ។ លើសពីនេះ ក្នុងផែនការឆ្នាំ២០២៤នេះ នឹងមានខេត្តចំនួន ៥ ថ្មីបន្ថែមទៀត នឹងទទួលជ័យលាភីជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ដែលធ្វើឱ្យចំនួនខេត្ត ODF កើនរហូតដល់ចំនួន ១៣ខេត្ត ក្នុងចំណោម ២៥ រាជធានី ខេត្ត នៅទូទាំងប្រទេស៕

1 21 2 20 3 18 4 19 5 18 6 23 7 17 8 17 9 16 10 16 11 19 12 15 13 14 14 13 15 12 16 12 17 10 18 9 19 7 20 4 21 3 22 3

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ