ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
2 19

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

បន្ទាប់ពីស្តាប់របាយការណ៍របស់ ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុរួចមក ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋនាពេលកន្លងមកតាមជំនាញ បទពិសោធន៍ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
– ត្រូវបន្តរៀបចំកែលម្អសោភ័ណ្ឌភាព ស្ថានភាពទីតាំងតាមការិយាល័យនីមួយៗ ប្រធានអង្គភាពទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានបរិស្ថាន និងអនាម័យ ។
– ត្រូវយកចិត្តទុកដាក់សហការជាមួយដៃគូ ក្នុងការអភិវឌ្ឍន៍ជនបទស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល
– ត្រូវរៀបចំធ្វើញត្តិគាំទ្រសារពិសេសរបស់សម្តេចតេជោហ៊ុន សែន ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម និងថ្កោលទោសជនអគតិដែលបំផ្លើសការពិត
– ត្រូវត្រៀមរៀបចំប្រារព្ធពិធីអបអរសាទរពិធីបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណន តេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហាខាងមុខនេះឱ្យបានអធិកអធម
-ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តត្រូវបន្តចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ដែលបណ្ដាលឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធជនបទ និងចាត់ការឆ្លើយតបតម្រូវបន្ទាន់ជូនប្រជាពលរដ្ឋនៅតំបន់ជនបទ ៕

1 20 2 19 3 17 4 18 5 17 6 22 7 16 8 16 9 15 10 15 11 18 12 14 13 13 14 12 15 11 16 11 17 9 18 8 19 6

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ