កម្មវិធីបណ្តុះបណ្តាលស្តីពីការជម្រុញការសាងសង់បង្គន់អនាម័យជាមួយនឹងបច្ចេកវិទ្យាបង្គន់អនាម័យសមស្រប ជាពិសេសបច្ចេកវិទ្យាអនាម័យសមស្របសម្រាប់តំបន់បរិស្ថានប្រឈម

ចែលរំលែក

ខេត្តកំពង់ធំ ៖ នាថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ មានកម្មវិធីបណ្តុះបណ្តាលស្តីពីការជម្រុញការសាងសង់បង្គន់អនាម័យជាមួយនឹងបច្ចេកវិទ្យាបង្គន់អនាម័យសមស្រប ជាពិសេសបច្ចេកវិទ្យាអនាម័យសមស្របសម្រាប់តំបន់បរិស្ថានប្រឈម ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ ដោយមានការចូលរួមលោក តាន់ វាសនាប្រធានមន្ទីរស្តីទី តំណាងអង្គការ RTI រួមជាមួយវត្តមានចូលរួម មន្ត្រីរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងអង្គការដៃគូពាក់ព័ន្ធ ក្នុងវិស័យទឹកស្អាត និងអនាម័យជនបទ សរុបចំនួន ៤០នាក់ ស្រ្តី ១១នាក់។

 

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីគាំទ្រដល់សកម្មភាពពង្រឹងសមត្ថភាពមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ត្រីរដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ និងដៃគូពាក់ព័ន្ធ ក្នុងវិស័យទឹកស្អាត និងអនាម័យជនបទ អោយយល់ដឹង ពីមូលដ្ឋានគ្រឹះនៃអនាម័យ និងបច្ចេកវិទ្យាបង្គន់អនាម័យសមស្រប ជាពិសេសបច្ចេកវិទ្យាអនាម័យសមស្របសម្រាប់តំបន់បរិស្ថានប្រឈម៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ