ឯកឧត្ដម អ៊ឹង វណ្ណា អញ្ជើញពិនិត្យខ្សែផ្លូវដែលកំពុងបោសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងក្របខណ្ឌគម្រោងខ្សែច្រវាក់តម្លៃប្រកបដោយភារៈបរិស្ថាន
- ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ វិស្វករគម្រោង ព្រមទាំងលោក ជៀស តេង ប្រធានការិយាល័យផ្លូវលំជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានអញ្ជើញទៅពិនិត្យខ្សែផ្លូវដែលកំពុងបោសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្នុងក្របខណ្ឌគម្រោងខ្សែច្រវាក់តម្លៃប្រកបដោយភារៈបរិស្ថាន រួមមាន៖
១ – ផ្លូវដែលមានចំនួន ៧កំណាត់ប្រវែងសរុប ២៩ ៤៥៥ម៉ែត្រ ស្ថិតនៅស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកតំបែរ និងស្រុកពញាក្រែក
២- ផ្លូវសេដាសែនជ័យទៅភូមិរំពាក់២ មានប្រវែង ៧ ១៦៧ម៉ែត្រ ស្ថិតនៅក្នុងឃុំសេដាសែនជ័យ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
៣- សេដាសែនជ៍យទៅភូមិរំពាក់២ ជាផ្លូវបេតុងប្រវែង ៤៤៨ម៉ែត្រ ស្ថិតនៅក្នុង ឃុំសេដាសែនជ័យ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
៤- ផ្លូវភូមិជ័យនិគមទៅចារ និងស្ទឹងតាថុកមានប្រវែង ៥ ៦២១ម៉ែត្រ ស្ថិតនៅ ឃុំកណ្តោលជ្រុំ ស្រុកពញ្ញាក្រែក៕