ឯកឧត្តម ទ្រី មេង អញ្ជើញចុះពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពផ្លូវក្រាលល្បាយក្រួស ចំនួន១ខ្សែ ប្រវែងសរុប ១២ ០០០ម៉ែត្រ នៅឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង
- ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកោះកុង ៖ នាថ្ងៃចន្ទ ២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីលោក អៀង ដារ៉ាវុធ ប្រធានមន្ទីរ និងមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ចុះពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពផ្លូវក្រាលល្បាយក្រួស ចំនួន១ខ្សែ ប្រវែងសរុប ១២ ០០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
ក្នុងនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលអាស្រ័យផលពីផ្លូវខ្សែខាងលើ ហើយប្រជាជនមានសេចក្តីរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានយកចិត្តទុក្ខដាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕