ឯកឧត្តម ផូ ផារិទ្ធ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលេីការងារស្ថាបនាផ្លូវចំនួន ០២គម្រោង​

ចែលរំលែក
photo 2024 07 21 11 13 09

ខេត្តកណ្តាល៖ ថ្ងៃសុក្រ ១៤កេីត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលេីការងារស្ថាបនាផ្លូវចំនួន ០២គម្រោង​ (អនុវត្តដោយមជ្ឍមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព​ បោសសំអាតមីន​ និងកាកសំណល់សង្រ្គាម)​ រួមមាន ៖

 

គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៣០០ម ទទឹង ៦ម កម្រាស់ ០,២ម ស្ថិតនៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល (គម្រោងលេខ DRR-NC-2022-No.041) ។

 

គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៥០០ម ទទឹង ៥ម កម្រាស់ ០,២ម លូមូលមុខមួយចំនួន ៣កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិកោះថ្មី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល (គម្រោងលេខ DRR-NC-2022-No.054)​ ។

 

គណ:កម្មាធិការអន្តរក្រសួង ក៏បានស្នេីដល់ភាគីទទួលការឲ្យជួយកែសម្រួលនូវចំណុចខ្វះខាតមួយចំនួន និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមជួយថែរក្សាផ្លូវនេះឲ្យបានដិតដល់ ដេីម្បីធានាថាផ្លូវនេះអាចប្រេីប្រាស់បានយូរអង្វែង។

 

បន្ទាប់ពីត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណ:កម្មាធិការអន្តរក្រសួងរួចមក គណ:កម្មាធិការបានឯកភាពទទួលយកការអនុវត្តការងារបញ្ចប់សុពលភាព តាមការស្នេីសុំរបស់ភាគីទទួលការ ។

photo 2024 07 21 11 13 06 photo 2024 07 21 11 13 08 photo 2024 07 21 11 13 09 photo 2024 07 21 11 13 11 photo 2024 07 21 11 13 12 photo 2024 07 21 11 13 13 photo 2024 07 21 11 13 14

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ