អបអរសាទរ ពិធីប្រកាសទទួលស្គាល់រាជធានីភ្នំពេញ ជារាជធានីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS) ដំបូងគេ
៨ នាទីមុន ថ្ងៃទី២៧ ខែវិច្ឆិកា ២០២៤
រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ Rosewood ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិធីអបអរសាទរបុណ្យខួបឯករាជ្យជាតិ ប្រទេសហ្វីលីពិន លើកទី១២៦ឆ្នាំ និងខួបអនុស្សាវរីយ៍ទំនាក់ទំនងការទូត រវាងហ្វីលីពិន និងប្រទេសកម្ពុជាលើកទី ៦៧ឆ្នាំ ដោយមានការអញ្ជើញ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាភ្ញៀវកិត្តិយសនៃពិធីអបអរខាងលើ និងលោកទៀង ឆាយហៀង អនុប្រធាននាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ អមដំណើរ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជួប សំណេះសំណាល និងទំនាក់ទំនងការងារជាមួយ ឯកឧត្តម ឯកអគ្គរាជទូត នៃប្រទេសក្នុងតំបន់ផងដែរ៕