ឯកឧត្តម យឹម ជុង អញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់ វាយតម្លៃខេត្តរតនគិរី  ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ចែលរំលែក

ខេត្តរតនគិរី៖ នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តម ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្តរតនគិរី បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់ វាយតម្លៃខេត្តរតនគិរី  ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

 

សិក្ខាសាលាឆ្លុះបញ្ចាំងនេះ រៀបចំនៅសាលប្រជុំសាលាខេត្តរតនគិរី ដោយមានសមាសភាពចូលរួមមកពីគ្រប់ស្ថាប័ន អង្គការពាក់ព័ន្ធ សរុបចំនួន ៧០នាក់។ ក្រោយពីការធ្វើបទបង្ហាញលទ្ធផលអំពី ទិន្នន័យដែលក្រុមការងារថ្នាក់ជាតិចុះអង្កេតរយៈពេល៣ថ្ងៃ ជាលទ្ធផល អង្គសិក្ខាសាលាទាំងមូល បានទទួលស្គាល់ខេត្តរតនគិរី ជាខេត្ត ទទួលបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយជោគជ័យ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ