ឯកឧត្តម លី ណារុន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យមើលពីវឌ្ឍនភាពនិងតម្រង់ទិសការអនុវត្តការគ្រប់គ្រងគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2024 07 18 14 13 19

រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមប្រឹក្សាភិបាល, អង្គភាពគ្រប់គ្រងគម្រោង, និងអង្គភាពអនុវត្តគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំពិនិត្យមើលពីវឌ្ឍនភាពនិងតម្រង់ទិសការអនុវត្តការគ្រប់គ្រងគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពឯកឧត្តម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។ ដោយក្នុងកិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ  អនុរដ្ឋលេខាធិការ លោក លោកស្រី សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន អនុប្រធាន មន្រ្តីអង្គភាពគ្រប់គ្រងគម្រោង, និងប្រធាន និងមន្រ្តីអង្គភាពអនុវត្តគម្រោងក្នុងខេត្តគោលដៅទាំង៩ សរុបចំនួន ៣៨ នាក់ ស្រី ១២នាក់។

 

ក្នុងកិច្ចប្រជុំនេះមានគោលបំណងសំខាន់គឺ ៖

  • បង្ហាញលទ្ធផលវឌ្ឍនភាពការងារឥណទាន
  • ពិភាក្សាស្តីពីការអនុវត្តគោលការណ៍ និងនីតិវិធីបន្ត
  • បទបង្ហាញរបស់អង្គភាពអនុវត្តគម្រោង
  • photo 2024 07 18 14 13 16 photo 2024 07 18 14 13 19 photo 2024 07 18 15 56 50 photo 2024 07 18 18 26 24 photo 2024 07 18 18 26 28 photo 2024 07 18 18 26 35

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ