លោកស្រី នួន មុនីចិន្តា ចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី ដំណើរការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា

ចែលរំលែក
photo 2024 07 18 20 23 25

ខេត្តកំពង់ចាម៖ នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី ដំណើរការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ។

 

សិក្ខាសាលានេះមានគោលបំណងស្វែងយល់អំពីបញ្ហាប្រឈម ការរកដំណោះស្រាយ កិច្ចអន្តរាគមន៍ និងអនុសាសន៍ពាក់ព័ន្ធលើដំណើរការចុះបញ្ជីដីជាសមូហភាព។

 

បន្ទាប់ពីបានពិភាក្សារួចមក អង្គសិក្ខាសាលាសម្រេចបានលទ្ធផលដូចខាងក្រោម៖

-ក្រសួង អភិវឌ្ឍន៍ជនបទបានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចបានចំនួន ១៩៤សហគមន៍ -ក្រសួងមហាផ្ទៃបានចុះបញ្ជីជានីតិបុគ្គលចំនួន ១៥៣សហគមន៍ និងក្រសួងដែនដី នគររូបនីយកម្មនិងសំណង់ បានចុះបញ្ជីប័ណ្ណកម្មសិទ្ធិសមូហភាពពចំនួន ៤៣សហគមន៍

– មានការពិភាក្សា និងពិគ្រោះយោបល់ អំពីក្របខណ្ឌច្បាប់ដែលពាក់ព័ន្ធ បញ្ហាប្រឈម ដំណោះស្រាយ

– ផ្តល់ធាតុចូល បទពិសោធន៍ និងអនុសាសន៍ ដើម្បីជាយន្តការដោះស្រាយបញ្ហារាំងស្ទះ។

 

ក្នុងឱកាសនោះដែរ អង្គសិក្ខាសាលាបាន សំណូមពរមួយចំនួនដូចខាងក្រោម ៖

 

– ពន្លឿនការចេញប័ណ្ណកម្មសិទ្ធិសមូហភាពសហគមន៍ជនជាតិដើមភាគតិច

– ពង្រឹងវិធានការការពារបណ្តោះអាសន្ន ដើម្បីបញ្ចៀសបញ្ហាពីការឆ្លៀតឱកាសរបស់ជនខាងក្រៅ

– កំណត់ទីតាំងទំហំ និងព្រំប្រទល់ឱ្យបានច្បាស់លាស់លើតំបន់ការពារធម្មជាតិទាំង៤ប្រភេទ និងដីសហគមន៍ ចៀសវាងការ គង ឬត្រួតគ្នា ជាមួយដីសមូហភាពជនជាតិដើមភាគតិច

– កែសម្រួល និងវិសោធនកម្ម នូវការកាត់ឆ្វាលដីជូនដល់សមាជិកសហគមន៍ដែលបានសុំចាកចេញ

– ផ្សព្វផ្សាយការយល់ដឹងដល់អាជ្ញាធរ និងសហគមន៍អំពីសារៈសំខាន់នៃការទទួលបានប័ណ្ណកម្មសិទ្ធិ

– សូមឱ្យមានវត្តមានមន្រ្ដីរបស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការធ្វើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី៕

photo 2024 07 18 20 23 25 2 photo 2024 07 18 20 23 25 photo 2024 07 18 20 23 26 2 photo 2024 07 18 20 23 26 3 photo 2024 07 18 20 23 26

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ