ឯកឧត្តម ជា ស៊្រុន អញ្ជើញដឹកនាំគណៈកម្មការអន្តរចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ឋផលការងារថែទាំខួបផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែ ប្រវែង ៧ ៥០០ម៉ែត្រ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

ចែលរំលែក

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៤ លោក យន់ សារ៉ោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងមន្ត្រីការិយាល័យផ្លូវជនបទ បានចូលរួមអមដំណើរឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើផ្លូវថែទាំលក្ខណៈខួប ផែនការឆ្នាំ២០២៣ ចំនួន១ខ្សែ ប្រវែង ៧ ៥០០ម៉ែត្រ ទទឹងខ្នងលើ៦ម៉ែត្រ និងលូប្រអប់មុខ២ ចំនួន២កន្លែង ស្ថិតនៅភូមិស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

 

បន្ទាប់ពីត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណ:កម្មាធិការអន្តរក្រសួងរួចមក គណ:កម្មាធិការបានឯកភាពទទួលយកការអនុវត្តការងារបញ្ចប់សុពលភាព តាមការស្នើសុំរបស់ភាគីទទួលការ។ ទន្ទឹមនឹងការទទួលយកនេះ គណៈកម្មាធិការអន្តរក្រសួង បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមជួយថែរក្សាផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែងផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ