ឯកឧត្តម លី ណារុន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ

ចែលរំលែក

ខេត្តកំពង់ធំ ៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារប្រចាំឆមាសទី២ ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ ក្រុមការងារនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាលរងក្រុង/ស្រុក និងអង្គការដៃគូក្នុងខេត្ត សរុបចំនួន ៦០នាក់។

 

ជាកិច្ចចាប់ផ្តើម លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី បានរាយការណ៍ពីសមិទ្ធផលការងារប្រចាំឆមាសទី១ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់អំ លើកឡើងថាស្របតាមយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងចូលរួមយ៉ាងសកម្ម ត្រូវកម្មវិធីអាទិភាពសំខាន់ៗ ទាំង៤របស់ក្រសួងគឺ ទី១. អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល គឺការពង្រឹងគុណភាព ៧០% និងពង្រីកបន្ថែម៣០%។ ទី២. កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការអប់រំផ្នត់គំនិត ដើម្បីប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងផាសុកភាព។ ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើតការងារ មុខរបរ និងប្រាក់ចំណូល។ ទី៤. ការពង្រឹងស្ថាប័ន ការគ្រប់គ្រង និងអភិបាលកិច្ច តាមរយៈការជ្រើសរើសមន្ត្រី និងការបណ្តុះ បណ្តាលមន្ត្រីឱ្យមានសមត្ថភាព ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។

 

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម លី ណារុន បានមានប្រសាសន៍ថា ដើម្បីបន្តពន្លឿនកិច្ចរអភិវឌ្ឍន៍និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅរាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាការដោយផ្អែកលើបាវេទនាចំនួន៥គឺ៖ (កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព) មានគោលដៅជាយុទ្ធសាស្ត្រចំនួន៥គឺ ១. ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ ២. បង្កើតការងារឱ្យបានកាន់តែច្រើន ៣.សម្រេចឱ្យបាននូវគោលដៅ ៤.  កាត់បន្ថយភាពក្រីក្រ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន ៥. ការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។

 

ជាមួយគ្នានេះផងដែរឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមទៀតថា រាជារដ្ឋាភិបាល បានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន៥រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

 

ពេលរសៀល ឯកឧត្តម លី ណារុន បានដឹកនាំក្រុមការងារមន្ទីរ ចុះពិនិត្យជាក់ស្តែង ទីតាំងលូភ្លោះ មួយកន្លែង ដែលស្ថិតលើកំណាត់ផ្លូវកៅស៊ូ ចាប់ពីភូមិតាអោក ឃុំឈូក ស្រុកប្រាសាទសំបូរ ដល់ភូមិរវៀង ឃុំងន ស្រុកសណ្តាន់ មានប្រវែងសរុប ២០ ៤០០ ម៉ែត្រ ដែលបានស្ថាបនាដោយគម្រោងកែលម្អផ្លូវជនបទ ជំហាន២ ក្នុងឆ្នាំ២០២១ និងបានកំពុងធ្វើការថែទាំជាប្រចាំ  ដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។ ក្រោយពីបានពិភាក្សាគ្នារួចមក ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យមន្ទីរធ្វើការសហការជាមួយនាយកដ្ឋានផ្លូវលំជនបទ ដើម្បីពិនិត្យលទ្ធភាពក្នុងការជួសជុលជាបន្ទាន់លូខាងលើនេះ ដើម្បីសម្រួលចរាចរណ៍ ធ្វើដំណើររបស់ប្រជាពលរដ្ឋទ្បើងវិញ ប្រកបដោយសុវត្តិភាព

 

បន្ទាប់ពីចុះពិនិត្យផ្លូវរួចមក ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចុះត្រួតពិនិត្យ ការវាយតម្លៃអគារ និងសោភ័ណភាពមន្ទីរ ដោយមានការចូលរួមពីក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ