ឯកឧត្តម លឹម អុីវ អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានការងារស្តារឡើងវិញផ្លូវជនបទក្រាលដីល្បាយក្រួសចំនួន ១ខ្សែ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
- ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ១១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី១៦ ខែកក្ដដា ឆ្នាំ២០២៤ ឯកឧត្តម លឹម អុីវ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានការងារស្តារឡើងវិញផ្លូវជនបទក្រាលដីល្បាយក្រួសចំនួន១ខ្សែ មាន៦កំណាត់ ប្រវែង ៩ គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ដោយមានសាងសង់សំណង់សិល្បការរួមមាន លូប្រអប់ចំនួន ២កន្លែង និងលូមូលចំនួន ១៨ កន្លែង ស្ថិតនៅក្នុង ភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ទៅកាន់ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
ក្នុងឱកាសនោះក៏មានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ប្រតិភូអមដំណើរ អាជ្ញាមូលដ្ឋាន លោកអភិបាលរងស្រុក និងមន្ត្រីរដ្ឋបាលស្រុកបរិបូណ៌ លោកមេឃុំទាំង២ ព្រមទាំងប្រជាពលរដ្ឋអ្នកទទួលផលនៃឃុំទាំង២ សរុបចំនួន ៦៥នាក់ ស្រ្តី ៤០នាក់៕