ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង

ចែលរំលែក

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែ អាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់  លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអភិបាលរង នៃគណៈអភិ បាលស្រុក  លោក លោកស្រី អាជ្ញាធរភូមិ ឃុំ ប្រមាណ ៧០រូប។

 

កិច្ចប្រជុំមានគោលបំណងដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តក្នុងឆោមមាសទី១ ឆ្នាំ ២០២៤ និងលើកទិសដៅបន្ត ព្រមទាំងដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលជួបប្រទះនាពេលអនុវត្តការងារកន្លងមក។

 

ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរនូវការខិតខំប្រឹងប្រែងខិតខំបំពេញការងារជាពិសេសបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ របស់ក្រុមការងារនាពេលកន្លងមក ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសឯកនយោបាយឈ្នះឈ្នះ, បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនលោក លោកស្រី ជាអាជ្ញាធរមូលដ្ឋាន ស្រុកបុរីអូរស្វាយសែនជ័យផងដែរ។

 

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយភាពផ្លែផ្កា និងបរិយាកាសស្និទ្ធស្នាលបំផុត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ