មន្រ្តីសង្គម និងបរិស្ថាន នៃនាយកដ្ឋានផ្លូវលំជនបទ ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ចុះប្រមូលទិន្នន័យ និងធ្វើការអង្កេតចុងគ្រា (End line Survey)
- ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៦:៣០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តព្រៃវែង ៖ នាថ្ងៃចន្ទ៣កើត-សុក្រ៧កើត ខែអាសាឍ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៨-១២ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីសង្គម និងបរិស្ថាន នៃនាយកដ្ឋានផ្លូវលំជនបទ ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ បានចុះប្រមូលទិន្នន័យ និងធ្វើការអង្កេតចុងគ្រា (End line Survey) សម្ភាសន៍ដល់អ្នកពាក់ព័ន្ធសម្រាប់កម្មវិធីអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ខ្សែផ្លូវ ១ខ្សែ ពីឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ដល់ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក (PV4) ប្រវែង ១៥,២គ.ម នៅខេត្តព្រៃវែង ។
ក្នុងនោះអ្នកអ្នកចូលរួមតបសម្ភាសន៍រួមមាន ៖
– លោកគ្រូអ្នកគ្រូ នៃសាលាបឋមសិក្សា ប្រស្នា
– សិស្សានុសិស្ស នៃសាលាបឋមសិក្សា ប្រស្នា
– អាជ្ញាធរមូលដ្ឋានឃុំសេនារាជ្យឧត្តម
– អាជ្ញាធរមូលដ្ឋានឃុំកំពង់ត្របែក
– ប្រជាពលរដ្ឋភូមិទ្រា និងភូមិក្រសាំងចារ ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង៕