ឯកឧត្តម អ៉ិន ចន្ថា បានចូលរួមជាគណៈអធិបតីក្នុងពិធីប្រារព្ធ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤) និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ សាលមហោស្រព “គោកធ្លក” ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល)

ចែលរំលែក

រាជធានីភ្នំពេញ៖ នាថ្ងៃអាទិត្យ ៩កើត ខែ អាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៉ិន ចន្ថា បានចូលរួមជាគណៈអធិបតីក្នុងពិធីប្រារព្ធ ខួបលើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤) និងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ សាលមហោស្រព “គោកធ្លក” ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

 

ជាកិច្ចចាប់ផ្ដើម នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើរបាយការណ៍ ស្ដីអំពីជីវប្រវិត្តថ្ងៃបង្កើតកងរាជអាវុធហត្ថនឹងវឌ្ឍនៈភាពការងាររយៈពេល ៣១ឆ្នាំដែលកងរាជអាវុធហត្ថបានរួមចំណែកការពារសន្តិសុខសណ្ដាប់ធ្នាប់នឹងការអភិវឌ្ឍប្រទេស ។

 

ជាកិច្ចបន្ត ពិធីសំណោះសំណាលនិងផ្ដល់អនុសាសន៍ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមកោតសរសើរជូនចំពោះកងរាជអាវុធហត្ថទូទាំងប្រទេស ដែលបានចូលរួមលះបង់សាច់ស្រស់ឈាមស្រស់ ពលីកម្មដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងកិច្ចការស្ថេរភាព សណ្ដាប់ធ្នាប់ សន្ដិសុខ សង្គម នឹងការការពារដាច់ខាតសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ។ ក្នុងឪកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ដល់អនុសាសន៍ដល់កងរាជអាវុធហត្ថលើផ្ទៃប្រទេស យកចិត្តទុកសិក្សារៀនសូត្រ ប្រព័ន្ធបច្ចេកវិទ្យាAI ដើម្បីឆ្លើយតបទៅនឹងសុភាពការពិភពលោក ។

 

ជាទីបញ្ចប់ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ បានអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ សាលមហោស្រព “គោកធ្លក” ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ