ឯកឧត្តម លី ណារុន អញ្ជើញចូលរួមកិច្ចប្រជុំ និងពិគ្រោះយោបល់ពហុភាគី ពាក់ព័ន្ធលើវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
- ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៩:៣០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក យឹម សុខេន ប្រធានការិយាល័យឥណទាន បានអញ្ជើញចូលរួមកិច្ចប្រជុំ និងពិគ្រោះយោបល់ពហុភាគី ពាក់ព័ន្ធលើវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក Jo Scheuer ក្រុមការងាររបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ។ កិច្ចប្រជុំ និងពិគ្រោះយោបល់ពហុភាគីនេះមានការអញ្ជើញចូលរួម ពី២១ក្រសួង ស្ថាប័ន ។
កិច្ចប្រជុំផ្តោតលើ ៖
១- ជំរុញឱ្យសមាគមមីក្រូហិរញ្ញវត្ថុ សមាគមធនាគារ វិនិយោគិនគ្រឹះស្ថានហិរញ្ញវត្ថុ អនុវត្តតាមច្បាប់ និងគោលការរណ៍ឱ្យខ្ចី។ ការងារនេះដឹកនាំដោយធនាគារជាតិនៃកម្ពុជា និងគាំទ្រដោយ សមាគមមីក្រូហិរញ្ញវត្ថុ សមាគមធនាគារ វិនិយោគិនគ្រឹះស្ថានហិរញ្ញវត្ថុ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌។
២- បូកសរុប និងធ្វើជាសេចក្តីថ្លែងការណ៍រួមមួយ ដែលនឹងត្រូវផ្តល់ជូនដល់ នៅថ្ងៃចន្ទ ទី១៥ កក្កដា ២០២៤៕