![ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង 15 photo 2024 07 15 18 30 27 6](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-15_18-30-27-6-150x150.jpg)
ឯកឧត្តម ប៊ុន ច័ន្ទវណ្ណ: រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST និង ផ្លូវក្រាលល្បាយក្រួស ចំនួន ០២គម្រោង
- ៣ ថ្ងៃមុន ថ្ងៃទី១៣ ខែកក្កដា ២០២៤
- សកម្មភាពក្រសួង
![ឯកឧត្តម ប៊ុន ច័ន្ទវណ្ណ: រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST និង ផ្លូវក្រាលល្បាយក្រួស ចំនួន ០២គម្រោង 2 photo 2024 07 11 21 15 55](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-11_21-15-55-1000x750.jpg)
ខេត្តសៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណ: រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង និងក្រុមការងារបច្ចេកទេសផ្លូវជនបទក្រសួង ដោយមានការអមដំណើរដោយ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងក្រុមការងារបច្ចេកទេសមន្ទីរ ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST និង ផ្លូវក្រាលល្បាយក្រួស ចំនួន ០២គម្រោង ដូចខាងក្រោម៖
ទី១- ផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែងសរុប ៣គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ ០,៥ម៉ែត្រ ស្ថាបនាលូមូលមុខពីរ ចំនួន ២កន្លែង លូមូលមុខមួយ ចំនួន ៣កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ០១កន្លែងស្ថិតនៅភូមិត្រាំកង់ ភូមិគោកត្រុំ ឃុំចន្លាសដៃ និង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ទី២- ផ្លូវក្រាលល្បាយក្រួស ១ខ្សែ ប្រវែងសរុប ៧គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថាបនាលូប្រអប់មុខពីរ ចំនួន ៣កន្លែង, លូមូលមុខពីរ ចំនួន ១កន្លែង, លូមូលមុខមួយ ចំនួន ៨កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ០១កន្លែង ចាប់ពីភូមិព្រៃថ្កូវ ឃុំសែនសុខ ទៅដល់ ភូមិរើល ឃុំក្រូចគរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ផ្លូវទាំងពីរខ្សែនេះ អនុវត្តដោយ កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប។ ក្រោយពិនិត្យចប់សព្វគ្រប់ជាលទ្ធផលគណៈកម្មការបានឯកភាពទទួលយកជាស្ថាពរ ។
នាថ្ងៃដដែលនោះដែរ លោកប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ សហការជាមួយសប្បុរសជន ជប៉ុន (សមាគមន៍ ម៉ាលី) និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងភូមិ ឃុំគោលដៅ ចុះពិនិត្យ ពិភាក្សា និងសិក្សាវាយតម្លៃលើស្ថានីយចែកចាយទឹក នៅភូមិខ្វាវ ឃុំខ្វាវ និង ភូមិគីឡូតាឈិម ឃុំគោកធ្លកក្រោម ក្នុងស្រុកជីក្រែង ខេត្តសៀមរាប៕