ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែកក្កដា និងលើកទិសដៅការងារ ខែសីហា ឆ្នាំ២០២៤ របស់នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ

ចែលរំលែក
photo 2024 07 11 15 53 32 2

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែកក្កដា និងលើកទិសដៅការងារ ខែសីហា ឆ្នាំ២០២៤ របស់នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធាននិង អនុប្រធាននាយកដ្ឋាន ប្រធាននិងអនុប្រធានការិយាល័យ និងមន្ត្រីរាជការក្នុងនាយកដ្ឋានសរុបចំនួន ២៩រូប។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត

បានមានប្រសាសន៍បើកអង្គប្រជុំ និងបានផ្ដល់វេទិកាជូនលោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ  ដើម្បីអានរបាយការណ៍ស្ដីពី វឌ្ឍនភាពការងាររួម និងផ្ដល់វេទិកាជូនប្រធានការិយាល័យជំនាញ ឬតំណាងការិយាល័យទាំង៥ ចំណុះនាយកដ្ឋាន ពិភាក្សា លើបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយ និងដាក់ទិសដៅអនុវត្តការងារបន្ដឱ្យកាន់តែមានប្រសិទ្ធភាព។

 

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ប្រធានអង្គប្រជុំបានផ្ដល់អនុសាសន៍មួយដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការចំនួនដូចខាងក្រោម ៖

 

១. ត្រូវខិតខំសម្រេចឱ្យបាននូវរាល់ទិសដៅការងារដែលបានដាក់ចេញក្នុងខែកន្លងមក និងត្រូវរាយការណ៍ជូនអង្គប្រជុំនៅក្នុងកិច្ចប្រជុំនាខែបន្ទាប់។

២. ត្រូវបន្តពង្រឹងគុណភាពបណ្តុះបណ្តាល ឱ្យកាន់តែល្អប្រសើរឡើងឆ្លើយតបនឹងតម្រូវការជាក់ស្តែង។

៣. ត្រូវបង្កើនការផ្សព្វផ្សាយរាល់សកម្មភាពបណ្តុះបណ្តាលទាំងការបណ្តុះបណ្តាលមន្រ្តី និងប្រជាពលរដ្ឋនៅជនបទ ដើម្បីគោរពជូនថ្នាក់ដឹកនាំក្រសួង និងមហាជនជ្រាប៕

photo 2024 07 11 15 53 31 2 photo 2024 07 11 15 53 31 3 photo 2024 07 11 15 53 31 4 photo 2024 07 11 15 53 31 photo 2024 07 11 15 53 32 2 photo 2024 07 11 15 53 32 3 photo 2024 07 11 15 53 32 4 photo 2024 07 11 15 53 32

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ