លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើការងារជំរុញ ODF ក្នុងខេត្តគោលដៅនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”

ចែលរំលែក
photo 2024 07 11 09 24 24 2

ខេត្តបន្ទាយមានជ័យ៖ នារសៀលថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក សួន សុវន្ដារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើការងារជំរុញ ODF ក្នុងខេត្តគោលដៅនៃគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី មន្ត្រីសម្របសម្រួលគម្រោង ក្រុមការងារអនុវត្តន៍គម្រោងថ្នាក់PMC ទីប្រឹក្សាទឹកស្អាត និងអនាម័យ និងមន្ត្រីជំនាញខាងទឹកស្អាត និងអនាម័យ របស់មន្ទីរ សរុបចំនួន១០នាក់ ស្រី៣នាក់។

 

គោលបំណងនៃកិច្ចប្រជុំ មានចំនួន៣គឺ៖

១-ពិនិត្យលើទិន្នន័យអនាម័យក្នុងឃុំស្រុកគោលដៅ

២-ពិភាក្សាពីយន្តការនៃការជំរុះការលើកកម្ពស់អនាម័យ និងផែននការជំរុញODF

៣-ពិភាក្សាលើយន្តការឧបត្ថម្ភធនគ្រឿងក្រោម ដល់គ្រួសារក្រីក្រមាន ឬគ្មានប័ណ្ណសមធម៌។

 

ជាលទ្ធផលក្រោយពីកិច្ចពិភាក្សាគ្នាយ៉ាងផុសផុលរួច អង្គប្រជុំបានសម្រេចដាក់នូវផែនការសម្រាប់ពេលខាងមុខដូចខាងក្រោម៖

 

១. ទីប្រឹក្សាទឹកស្អាត និងអនាម័យនៃគម្រោងនឹងបន្តធ្វើការដោយផ្ទាល់ជាមួយមន្ត្រីជំនាញអនាម័យរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លើការត្រួតពិនិត្យបញ្ជាក់បន្ថែមលើទិន្នន័យអនាម័យ ដែលទីប្រឹក្សាទទួលបានកាលគ្រាមុន។

២. គម្រោងនឹងពិនិត្យលទ្ធភាពក្នុងការជួយជំរុញODF ថ្នាក់ភូមិ ឬថ្នាក់នៃឃុំ នៃឃុំគោលដៅរបស់គម្រោង(ក្រុមការងារសម្របសម្រួល និងក្រុមការងារមន្ទីរ ស្នើឱ្យជួយថ្នាក់ឃុំ) ដោយជំរុញនៅឃុំនៃស្រុកម៉ាឡៃ ផ្អែកលើទំហំនៃថវិការបស់គម្រោងជាក់ស្តែង

 

៣. ចំពោះយន្តការនៃការផ្តល់ឧបត្ថម្ភធនដល់គ្រួសារក្រីក្រីដែលមាន ឬគ្មានប័ណ្ណសមធម៌ ក្រុមការងារនឹងផ្តល់ជូន ដល់គ្រួសារទាំងនោះ ទោះបីមាន ឬគ្មានប័ណ្ណ ដោយផ្អែកលើភាពជាក់ស្តែង និងមានការបញ្ជាក់ជាលាយលក្ខណ៍អក្សររបស់អាជ្ញាធរមូលដ្ឋាន។

photo 2024 07 10 16 02 06 2 photo 2024 07 10 16 02 06 3 photo 2024 07 10 16 02 06 photo 2024 07 11 09 24 24 2 photo 2024 07 11 09 24 24 3 photo 2024 07 11 09 24 24 4 photo 2024 07 11 09 24 24 photo 2024 07 11 09 24 26

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ