ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ បានដឹកនាំមន្រ្តីនៃនាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ ចូលរួមសន្និសីទ លើកទី២០ស្តីពី “សហគមន៍សង្គមវប្បធម៌អាស៊ាន”
- ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ បានដឹកនាំមន្រ្តីនៃនាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ ចូលរួមសន្និសីទ លើកទី២០ស្តីពី “សហគមន៍សង្គមវប្បធម៌អាស៊ាន” ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញហ្សូម ក្រោមអធិបតីភាព ឯកឧត្តម Ekkaphab Phanthavong អគ្គលេខាធិការរងអាស៊ាន ដោយមានការចូលរួមពី កញ្ញា ហ៊ឹម សុមុនី និងលោក ជុំ ចំរើន ជាអនុប្រធាននាយកដ្ឋាន រួមជាមួយមន្រ្តីបច្ចេកទេសនៃការិយាល័យអាស៊ាន និងសហប្រតិបត្តិការផងដែរ។
សន្និសីទនេះមានគោលបំណងផ្តល់នូវបច្ចុប្បន្នភាព និងការស្វែងយល់អំពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្រអាស៊ាន កិច្ចការអន្តរវិស័យ និងសសរស្តម្ភផ្សេងទៀត។ ផ្នែកទីមួយផ្តោតលើលទ្ធផលសន្និសីទលើកទី 19th SOC-COM និង អាទិភាពរបស់ ASCC និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផ្នែកទីពីរផ្តល់នូវការធ្វើបច្ចុប្បន្នភាព និងវឌ្ឍនភាពនៃការវាយតម្លៃបញ្ចប់អណត្តិនៃផែនការមេអាស៊ាន ASCC Blueprint 2025 និងការអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រក្រោយឆ្នាំ 2025 របស់ ASCC ។