ឯកឧត្តម ជួប រតនា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងការងារទឹកស្អាត-អនាម័យ (PWG)  និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤

ចែលរំលែក

ខេត្តព្រៃវែង ៖ នាថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆមាសទី១ និងការងារទឹកស្អាត-អនាម័យ(PWG)  និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពី ឯកឧត្តម ឌុច គន្ធា អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ឯកឧត្តម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោក លោកស្រី អភិបាលរងក្រុង-ស្រុក ទាំង១៣ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោក  លោកស្រីក្រុមការងា PWGs. អង្គការដៃគូ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍន៍សហគមន៍ទាំង ១៣ក្រុង-ស្រុក និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទ សរុប ៨១នាក់។

 

ជាកិច្ចចាប់ផ្តើម លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានគោរពរាយការណ៍ជូននូវរបាយការណ៍ស្តីពី ការបូកសរុបលទ្ធផលការងារឆមាសទី១ និងការងារទឹកស្អាត-អនាម័យ(PWG)  និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៤។

 

ឯកឧត្តម ឌុច គន្ធា ក្នុងនាមរដ្ឋបាលខេត្តព្រៃវែង បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានយកអស់កម្លាំងកាយ និងស្មារតី សហការល្អ ជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន វិស័យឯកជន និងអង្គការដៃគូ ក្នុងការបំពេញភារកិច្ចឱ្យសម្រេចបានជោគជ័យ និងស្នាដៃដ៏ធំធេងជាច្រើនជូនរដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

ក្នុងឱកាសនោះដែរ ឯកឧត្តម ជួប រតនា បានពាំនាំការសួរសុខទុក្ខរបស់ឯកឧត្តមរដ្ឋមន្រ្តី ដល់មន្ត្រីរាជការទាំងអស់ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងបានមានប្រសាសន៍ថ្លែងអំណរគុណ រដ្ឋបាលខេត្តព្រៃវែង ដែលតែងតែគាំទ្រកម្មវិធីគោលនយោបាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសបានជំរុញការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រឹតខ្ពស់ (ODF Plus) និងសមិទ្ធផលផ្សេងៗជាច្រើនទៀត និងសូមអរគុណ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចទៅតាមជំនាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដែលសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើនលើការងារវិស័យអភិវឌ្ឍន៍ជនបទ ជូនក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តព្រៃវែង។

 

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ដឹកនាំតាម កម្មវិធីអាទិភាពរបស់ក្រសួង ចំនួន៤ ជាអាទិ៍ (១).ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ (២). ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ (៣). ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង (៤). ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស និងសូមកោតសរសើរ ការរៀបចំបរិស្ថានមន្ទីរ មានអនាម័យល្អ របៀបរៀបរយ ការិយាលយ័ ធ្វេីការ សាលប្រជុំ បរិស្ថានជុំវិញមន្ទីរ និងបង្គន់អនាម័យ ។

 

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍ណែនាំមួយចំនួន ជូនដល់ថ្នាក់ដឹកនាំនិងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដើម្បីអនុវត្តបន្ត រួមមានដូចតទៅ៖

១- ត្រូវពង្រឹងបរិស្ថានការងារ ក្នុងនោះ មានការរៀបចំការិយាល័ធ្វេីការ អោយមានរបៀបរៀបរយ បរិស្ថានក្នុងបន្ទប់ អាគារ បន្ទប់ទឹក ត្រូវស្អាត មានអនាមយ័ល្អ ហេីយបន្តថែទាំសម្អាតជាប្រចាំ ។

២-គ្រឿងបរិក្ខារផ្សេងៗ ត្រូវមានការទុកដាក់ឱ្យបានត្រឹមត្រូវ តាមបន្ទប់ ឃ្លាំ ង ឫរោង និងយានយន្ត ត្រូវ មាន

ចំណត និងចតឱ្យមានសណ្តាប់ធ្នាប់ ។

៣-មន្ទីរត្រូវក្តាប់ឱ្យបាននូវកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍនជនបទ   ។

៤-បន្តអនុវត្តនការងារតាមកម្មវិធី អាទិភាពទាំងបួនអោយបានសម្រេចគោលដៅ ។

៥-បន្តសហការជាមួយអង្គការដៃគូលេីការងាអនាមយ័ និងទឹកស្អាតជនបទ និងលេីកទឹកចិត្តអង្គការដៃគូអនុវត្តនគម្រោងអោយទទួល បានជោគជយ័ ផ្តល់ផលប្រយោជន៏ដល់ប្រជាជនរស់នៅជនបទ ។

៦-បន្តសាមគ្គីភាព សុខដុមរមនា និងឯកភាពផ្ទៃក្នុង សហការណការងារ ចែករំលែក បទពិសោធ ន៏ ចំណេះដឹង ចំណេះធ្វេី គោរពវិន័យម៉ោងការងារ។

៧-បន្តការផ្សព្វផ្សាយសមិទ្ធផលរបស់មន្ទីរ ក្រសួង ឱ្យបានច្រេីន និងជាប់រហូត តាមគ្រាប់មធ្យោបាយ ប្រព័ន្ធទំនាក់ទំនង សង្គម តាម Page មន្ទីរ និងឯកជន មន្រ្តី និងចងក្រងជា វីឌីអូគ្រប់សមិទ្ធិផលដែលបានកសាង

៨-ត្រៀមរៀបចំ ថ្ងៃ៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ពិធីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ឱ្យបានអធិកអធម៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ