គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ គាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំទិវាចម្ការបង្ហាញ លើកទី២ នៅភូមិចំការស្រូវ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង
- ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តបាត់ដំបង ៖ ថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ គាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំទិវាចម្ការបង្ហាញ លើកទី២ នៅភូមិចំការស្រូវ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងគោលបំណងពង្រីក និងលើកកម្ពស់កសិដ្ឋានបច្ចេកទេសកសិកម្មឆ្លាតវៃ និងផ្ទេរចំណេះដឹងកសិកម្មល្អកម្ពុជា (CamGAP) ដល់ក្រុមកសិករក្នុងតំបន់គោលដៅគម្រោង។ ទិវានេះមានអញ្ជើញចូលរួមពីក្រុមសម្របសម្រួលគម្រោងនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងអជ្ញាធរស្រុក ឃុំ និងភូមិ ក្រុមកសិករគោលដៅសរុប ចំនួន៥៨នាក់ ស្រី៣០នាក់ នៅភូមិចំការស្រូវ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ៖ គម្រោងភូមិសន្តិភាពក្នុងគោលដៅស្រុកសំឡូត បានជ្រើរើសមេក្រុមកសិករចំនួន ១៥ក្រុម និងកសិករគំរូចំនួន ៣៥៨គ្រួសារ ដើម្បីបណ្ដុះបណ្ដាល និងផ្ទេរចំណេះដឹងបច្ចេកទេសកសិកម្មឆ្លាតវៃ ឬកសិកម្មល្អកម្ពុជា(CamGAP) ដើម្បីផ្លែឈើ និងផលិតកម្មបន្លែសុវត្ថិភាព៕