ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទចូលរួមកិច្ចប្រជុំរវាងគណៈកម្មការផែនការ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា

ចែលរំលែក
1.1 1

រាជធានីភ្នំពេញ៖ យោងតាមការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងមានចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នាព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួងចូលរួមកិច្ចប្រជុំជាគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្ដិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា។ សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវ អនុប្រធាន លេខាធិការ សមាជិក សមាជិកា នៃគណៈកម្មការទី៣ និងគណៈកម្មការនានា នៃរដ្ឋសភា ព្រមទាំង ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងថ្នាក់ដឹកនាំក្រសួង ដែលទទួលបន្ទុកការងារអនុវត្តកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

នាឱកាសនោះផងដែ​ ឯកឧត្តមរដ្ឋមន្ត្រីធ្វើសេចក្តីរាយការណ៍សង្ខេបជូនគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយមនៃរដ្ឋសភា អំពីវឌ្ឍនភាព និងសមិទ្ធផលដែលក្រសួងសម្រេចបានដោយផ្អែកលើរបាយការណ៍រយៈពេល ១០ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤ ដែលជាការអនុវត្តការងារប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ តាមកម្មវិធីយុទ្ធសាស្ដ្រសំខាន់ៗរបស់ក្រសួង រួមមាន៖ ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ, ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ។

 

ឯកឧត្តមរដ្ឋមន្ដ្រី បានបញ្ជាក់ថា បេសកកម្មដែលក្រសួង បាននិងកំពុងអនុវត្តយ៉ាងសកម្មនេះ គឺដើម្បីសម្រេចនូវចក្ខុវិស័យគន្លឹះរបស់ខ្លួន “លើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” និងជាការចូលរួមសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលគឺ “កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”៕

1 10 2 9

1.1 1 4 8 5 7

photo 2024 07 09 11 53 59 6 12 7 7 8 7 9 7 10 7 11 10 12 6 13 6

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ