ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដឹកនាំក្រុមការងារពិនិត្យសមិទ្ធផលរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត
- ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តរតនគិរី៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤ អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានដឹកនាំក្រុមការងារលទ្ឋកម្មរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដោយមានការចូលរួមពីលោកប្រធានភូមិ ចៅសង្កាត់ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋផងដែរ អញ្ជើញទៅពិនិត្យគម្រោងលទ្ឋកម្ម ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទចំនួន ៤គម្រោងដូចខាងក្រោម ៖
១-គម្រោងជួសជុលផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែ ប្រវែង ៣ ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ ស្ថិតនៅភូមិស្រឡៅ ដែលជាភូមិឧបសម្ព័ន្ឋរបស់ភូមិចងរ៉ា ឃុំប៉ាតាងស្រុកលំផាត់ ខេត្តរតនគិរី។ ជាលទ្ធផលសម្រេចបាន ១០០%។
២-បានចុះពិនិត្យអណ្តូងស្នប់ចំនួន ១កន្លែង ដែលទើបសាងសង់រួច ១០០% ស្ថិតនៅភូមិបុរីកម្ម ៥ ក្នុងសង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
៣-បានប្រគល់សម្ភារៈបង្គន់អនាម័យចំនួនជូនប្រជាពលរដ្ឋ ចំនួន ១០គ្រួសារ ស្ថិតនៅភូមិនាងដី ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី ៕