![ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធសមិទ្ធផលការងារសម្រេចបាន ពិធីបញ្ចុះបឋមសិលាជានិមិត្តរូប និងការប្រកាសបង្កើតវិទ្យាស្ថានកេរដំណែលរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា 17 2 15](https://www.mrd.gov.kh/wp-content/uploads/2024/07/2-15-150x150.jpg)
ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព
- ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១០:២៦ ព្រឹក
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
![ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាព 2 2 5](https://www.mrd.gov.kh/wp-content/uploads/2024/07/2-5-1000x665.jpg)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព។
កិច្ចប្រជុំត្រូវបានរៀបចំដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ៣ គឺ ៖
ទី១. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ “ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨”
ទី២. ការពិនិត្យ និងសម្រេចលើសេចក្តីព្រាង “អនុក្រឹត្យស្តីពីការគ្រប់គ្រងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល”
ទី៣. បញ្ហាផ្សេងៗសំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស៕