ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវល្បាយក្រួសចំនួន ១ខ្សែ ប្រវែងសរុប ៦ ០០០ម៉ែត្រ នៅខេត្តព្រះវិហារ
- ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តព្រះវិហារ ៖ នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវល្បាយក្រួសចំនួន ១ខ្សែ ប្រវែងសរុប ៦ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនា ស្ពាន ចំនួន ២កន្លែង ប្រវែងសរុប ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ (ស្ពាន១ កន្លែង ប្រវែង ៤៥ម៉ែត្រ និងស្ពាន១កន្លែងទៀត ប្រវែង ១២ម៉ែត្រ ) ស្ថាបនាលូមុខ២ចំនួន ៤កន្លែង និងលូមូលមុខ១ចំនួន ១២កន្លែង ស្ថិតនៅឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយប្រើប្រាស់ថវិកាជំពូក ២១ អនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក (ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា)។
ជាមួយនឹងការចុះពិនិត្យសមិទ្ធផលថ្មីនេះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវចំនួន៦២ នាក់ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាសមិទ្ធផលទាំងនេះ និងបានសំណូមពរដល់អាជ្ញាធរស្រុក ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋកុំនាំគ្នាលុបប្រឡាយទឹកនៅសងខាងផ្លូវ កុំចាក់ដីលំនៅឋានដែលមិនបានដាក់លូ និងចូលរួមទប់ស្កាត់រថយន្តធំៗដែលដឹកជញ្ជូនលើសទម្ងន់ ដើម្បីឱ្យខ្សែផ្លូវនេះប្រើប្រាស់បានគង់វង្សយូរអង្វែង។
បន្ទាប់ពីបានពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកផ្លូវ១ខ្សែ និងសំណង់សិល្បការ្យខាងលើ ដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ៕