លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំមួយស្តីពី ការងារបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅបន្តខែកក្កដា ឆ្នាំ២០២៤
- ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តសៀមរាប៖ រសៀលថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំមួយស្តីពី “ការងារបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅបន្តខែកក្កដា” ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចូលរួមសរុបប្រមាណ ៣៧នាក់ ស្រី០៧នាក់។
កិច្ចប្រជុំនេះដែរក្នុងគោលបំណងតាមដាន និងត្រួតពិត្យពីវឌ្ឍនភាពការងាររបស់ការិយាល័យជំនាញនីមួយៗ និងពិភាក្សាពីបញ្ហាប្រឈមនានាដែលបានជួបប្រទះ ដើម្បីធ្វើការពិភាក្សាដោះស្រាយធ្វើយ៉ាងណាជំរុញ និងពន្លឿនលទ្ធលការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ស្របតាមផែនការដែលបានគ្រោងទុក។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីធ្វើការបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅបន្តខែកក្កដារួចមក អង្គប្រជុំក៏បានបញ្ជ្រាប និងលើកពិភាក្សាទៅលើចំណុចផ្សេងៗមួយចំនួនទៀតផងដែរដូចជា៖
១.ធ្វើការរំលឹកបន្ថែមឡើងវិញដល់អង្គប្រជុំទាំងមូលស្តីពី ច្បាប់សហលក្ខលក្ខន្តិកៈមន្រ្តីរាជការ អនុក្រឹត្យលេខ៥៦ និងអនុក្រឹត្យ ២១៧ ដើម្បីជូនជ្រាបក្នុងគោលបំណងពង្រឹងតួនាទីភារកិច្ចមន្រ្តីរាជការ និងប្រសិទ្ធភាពការងារ។
២.ធ្វើការបង្ហាញបញ្ជាក់បន្ថែមពីការបែងចែកតួនាទីភារកិច្ចរបស់ថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យជំនាញចំណុះឱ្យមន្ទីរ។
៣.ធ្វើការពន្យល់ និងណែនាំឱ្យមន្រ្តីរាជការទាំងអស់ធ្វើតារាងតាមដាន និងកត់ត្រានូវសកម្មភាពការងារប្រចាំថ្ងៃរបស់ខ្លួនឱ្យបានជាប់លាប់ និងត្រឹមត្រូវជាប្រចាំ។
កិច្ចប្រជុំខាងលើ បានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែងប្រកបដោយសាមគ្គីភាព។