ឯកឧត្តម ជី ស៊ីថា អញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុងមួយកន្លែង ប្រវែង៩០ម៉ែត្រ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

ចែលរំលែក

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុងមួយកន្លែង ប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ និងផ្លូវបេតុងសងខាងស្ពានម្ខាង១០០ម៉ែត្រ តភ្ជាប់ពីភូមិ៣ ទៅភូមិព្រៃឫស្សី ក្នុងសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

 

នៅក្នុងពិធីនេះផងដែរមានការនិមន្ត និងអញ្ជើញចូលរួម ពីព្រះសង្ឃ លោកអភិបាលរងខេត្ត លោកអភិបាលក្រុង ក្រុមប្រឹក្សាក្រុង ចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ អាវុធហត្ថ នគរបាលប៉ុស្តិ៍ យុវជន និងប្រជាពលរដ្ឋសរុប១០៥អង្គនាក់។

 

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានមតិសំណេះសំណាល និងពាំនាំនូវការសាកសួរសុខទុក្ខ និងសព្ទសាធុការពរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំង ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់សមាជិក សមាជិកាទាំងអស់ផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ