តំណាងនាយកដ្ឋានថែទាំសុខភាពជនបទ អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការអនុវត្ត គម្រោងគ្រប់គ្រងដំណើរការអប់រំឳពុកម្តាយ អាណាព្យាបាលក្នុងការគាំពារនិងអភិវឌ្ឍន៍កុមារតូច សម្រាប់ ឃុំ-សង្កាត់និងផ្សព្វផ្សាយរចនាបទបង្គន់អនាម័យស្តង់ដារប្រកបដោយស្តង់ដា
- ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកែប៖ នាថ្ងៃសៅរ៍ ៧រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានអញ្ជើញចូលរួម បានចូលរួមក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីការអនុវត្ត គម្រោងគ្រប់គ្រងដំណើរការអប់រំឳពុកម្តាយ អាណាព្យាបាលក្នុងការគាំពារនិងអភិវឌ្ឍន៍កុមារតូច សម្រាប់ ឃុំ-សង្កាត់និងផ្សព្វផ្សាយរចនាបទបង្គន់អនាម័យស្តង់ដារប្រកបដោយស្តង់ដា ក្រោមអធិបតីភាពឯកឧត្តម ជា ប៊ុនហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោកជំទាវ អ៊ុល ភារុណ អភិបាលរងនៃគណៈអភិបាលខេត្តកែប លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងលោក ស៊ាង សុភក្ត្រ មន្រ្តីតំណាងអង្គការភ្លែនអន្តរជាតិកម្ពុជា នៅសណ្ឋាគារសង្គហមិត្តខេត្តកែប ដែលមាន សមាសភាពចូលរួមសរុបប្រមាណជិត ១០០នាក់ អញ្ជើញមកពីតំណាងក្រសួងពាក់ព័ន្ធ (ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា) អភិបាលរងនៃគណៈ អភិបាលរាជធានី-ខេត្តទាំង២៥ ។
គោលបំណងអង្គសិក្ខាសាលា ៖
១- បូកសរុបលទ្ធផលនៃការអនុវត្តគម្រោងគ្រប់គ្រងដំណើរការអប់រំឳពុកម្តាយ អាណាព្យាបាល ក្នុងការគាំពារនិងអភិវឌ្ឍន៍កុមារតូចសម្រាប់ឃុំ-សង្កាត់។
២- ផ្សព្វផ្សាយគំនូសគំរូប្លង់បង្គន់អនាម័យស្តង់ដារប្រកបដោយបរិយាបន្នសម្រាប់រដ្ឋបាលឃុំសង្កាត់៕