ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីបន្តធ្វើអាទិភាវូបនីយកម្ម បញ្ជីគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រាប់ផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥
- ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ និងជាប្រធានកម្មវិធីទី១ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីបន្តធ្វើអាទិភាវូបនីយកម្ម បញ្ជីគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រាប់ផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ (គម្រោងវិនិយោគផ្ទាល់ ជំពូក ២១) របស់នាយកដ្ឋានផ្លូវលំជនបទ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេក លោក លោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានផ្លូវលំជនបទ សរុបចំនួន៣៣នាក់ ស្រី៧នាក់។
បន្ទាប់ពីបទបង្ហាញរបស់ថ្នាក់ដឹកនាំនាយកដ្ឋានផ្លូវលំជនបទ អង្គប្រជុំបានរួមគ្នាបន្តពិនិត្យ និងពិភាក្សាទៅលើសេចក្តីព្រាងបញ្ជីលម្អិតគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញផ្លូវជនបទ នៅតាមរាជធានី-ខេត្តទាំង២៥៕