ឯកឧត្តម ឈឹម សៅគី ដឹកនាំកិច្ចប្រជុំស្ដីពីគោលការណ៍ណែនាំសម្រាប់ការរៀបចំប្រជុំពិនិត្យប្រចាំត្រីមាស និងការណែនាំទៅលើទម្រង់របាយការណ៍ថ្មី របស់លេខាធិការដ្ឋាន ទទួលរបាយការណ៍របស់ថ្នាក់ដឹកនាំទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត

ចែលរំលែក
14 1

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានលេខាធិការដ្ឋានទទួលរបាយការណ៍របស់ថ្នាក់ដឹកនាំទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី -ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម ឆាយ ឫទ្ធិសែន  រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី គោលការណ៍ណែនាំសម្រាប់ការរៀបចំប្រជុំពិនិត្យប្រចាំត្រីមាស និងការណែនាំទៅលើទម្រង់របាយការណ៍ថ្មី របស់លេខាធិការដ្ឋានទទួលរបាយការណ៍របស់ថ្នាក់ដឹកនាំទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ។

 

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទទួលបន្ទុកទទួលបន្ទុកតាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្តផែនការសកម្មភាពអភិវឌ្ឍន៍ជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត និងមន្ត្រីជំនួយការ លោក លោកស្រី សមាជិក សមាជិក លេខាធិការដ្ឋានទទួលរបាយការណ៍របស់ថ្នាក់ដឹកនាំទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី -ខេត្ត។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឈឹម សៅគី បានជម្រាបជូនអង្គប្រជុំពី ការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី -ខេត្តនិងគោលបំណងនៃកិច្ចប្រជុំដូចខាងក្រោមនេះ ៖

 

− ផ្សព្វផ្សាយគោលការណ៍ណែនាំរួមសម្រាប់ការរៀបចំ កិច្ចប្រជុំ ពិនិត្យការអនុវត្តការងារប្រចាំត្រីមាសរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី -ខេត្ត និងបង្ហាញគំរូរបាយការណ៍នៃកិច្ចប្រជុំប្រចាំត្រីមាស ជូនដល់ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការទទួលបន្ទុកចុះពិនិត្យការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត។

− ការបង្កើតឱ្យមាន “គោលការណ៍ណែនាំរួម” សម្រាប់ការរៀបចំកម្មវិធីប្រជុំពិនិត្យការងារត្រីមាសនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី -ខេត្ត និងគំរូរបាយការណ៍នេះក្នុងគោលដៅជួយដល់ឯកឧត្តម លោកជំទាវ ក្នុងការដឹកនាំកិច្ចប្រជុំជាមួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី -ខេត្ត ដើម្បីធានាសង្គតិភាព នៃបែបបទការងារ និងការអនុវត្តផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទដែលជាមូលដ្ឋានក្នុងការត្រួតពិនិត្យ និងជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទនីមួយៗអនុវត្តការងារប្រកបដោយ បុរេសកម្ម និងមានប្រសិទ្ធភាពខ្ពស់។

− គោលការណ៍ណែនាំរួម និងគំរូរបាយការណ៍ រៀបចំឡើងស្របទៅតាមសេចក្តីណែនាំ លេខ ១៤/២៤ក.អ.ជ  ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានខ្លឹមសារដូចខាងក្រោម៖

 

១/ -ជួយផ្សព្វផ្សាយផែនការយុទ្ធសាស្ត្ររបស់ក្រសួងដល់មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ឱ្យបានជ្រួតជ្រាបដើម្បីយកទៅអនុវត្តបន្ត

២/-ជួយតម្រង់ទិសដល់មន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ក្នុងការអនុវត្តកម្មវិធីអាទិភាព ទាំង៤ ឱ្យស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងអភិវឌ្ឍន៍ជន បទ

៣/-ជួយដោះស្រាយដោយផ្ទាល់ ឬពាំនាំនូវសំណូមពររបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត មកថ្នាក់កណ្ដាលដើម្បីជួយរកដំណោះស្រាយ

៤/-ជួយតាមដានការអនុវត្តការងារ និងធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរប្រចាំខែមកក្រសួង ដើម្បីបូកសរុបលទ្ធផលការងារ

៥/-ជួយសម្របសម្រួលការងាររវាងមន្ទីរអភិវឌ្ឍន៍ជនបទជាមួយអាជ្ញាធររាជធានី ខេត្ត ដើម្បីប្រសិទ្ធភាពការងារ។

 

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាន៍មួយចំនួនដូចខាងក្រោម ៖

-មន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្តត្រូវផ្ដល់ព័ត៌មានឱ្យបានច្បាស់លាស់ចំនួនរបស់អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ គម្រោង កម្មវិធី នានា ដែលកំពុងធ្វើសកម្មភាពអភិវឌ្ឍន៍ នៅក្នុងមូលដ្ឋានរបស់ខ្លួន ។

-ថ្នាក់ដឹកនាំទទួលបន្ទុកតាមមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ត្រូវណែនាំបន្ថែមពីការរក្សាទុកដាក់ឯកសារ បរិស្ថាន និងអនាម័យក្នុងកន្លែងធ្វេីការនៅតាមមន្ទីនីមួយៗឱ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់ ៕

1 1 scaled 3 1 scaled 4 1 scaled 5 1 scaled 6 1 scaled 7 1 scaled 8 1 scaled 9 1 scaled 10 1 scaled 11 1 scaled 12 1 scaled 13 1 scaled 14 1 scaled 15 1 scaled 16 1 scaled 17 1 scaled

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ