កញ្ញា ច័ន្ទថេត សុខាទេវា ចូលរួម កិច្ចប្រជុំកំពូលសកលដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការទទួលបានជាសកលនូវការគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព នៅប្រទេសនេប៉ាល់
- ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ប្រទេសនេប៉ាល់៖ នាថ្ងៃអង្គារ ៤រោច ដល់ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ដល់ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ កញ្ញា ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលសកលដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការទទួលបានជាសកលនូវការគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព នៅទីក្រុងកាត់ថាម៉ាន់ឌូ ប្រទេសនេប៉ាល់ ក្រោមអធិបតីភាព ឯកឧត្តម Rajendra Kumar Rai រដ្ឋមន្រ្តីក្រសួងផ្គត់ផ្គង់ទឹក នៃប្រទេសនេប៉ាល់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំតំណាងប្រទេសជាដៃគូ ទីភ្នាក់ងារទទួលបន្ទុកអនាម័យនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល/ស៊ីវិលសង្គម និងអ្នកសិក្សាស្រាវជ្រាវ សរុបប្រមាណ ១០០រូប ចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិត។
គោលបំណងនៃកិច្ចប្រជុំរួមមាន៖
១. លើកកម្ពស់ការយល់ដឹងរួមគ្នាលើអ្វីដែលចាំបាច់ ដើម្បីគាំទ្រប្រទេសនានាក្នុងការបង្កើតឱ្យកាន់តែប្រសើរឡើងនូវ
វឌ្ឍនភាពឆ្ពោះទៅរកការទទួលបានជាសកលទៅកាន់អនាម័យដែលត្រូវបានគ្រប់គ្រងដោយសុវត្ថិភាព
៣. សម្របសម្រួលកិច្ចសន្ទនារបស់ប្រទេសស្តីពីការចែករំលែកវិធីសាស្រ្ត និងបទពិសោធន៍ ដើម្បីអនុវត្តជំហានឆ្ពោះទៅរកការគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាពតាមរបៀបសម្របសម្រួល
៤. ចែករំលែកចំណេះដឹងបច្ចេកទេស និងឧបករណ៍ដែលមាននៅក្នុងវិស័យនេះ ដើម្បីគាំទ្រការផ្លាស់ប្តូរទៅកាន់អនាម័យដែលគ្រប់គ្រងដោយសុវត្ថិភាពសេវាកម្ម
កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់រយៈពេល ៣ថ្ងៃ ហើយបានរួមបញ្ចូលវគ្គបច្ចេកទេសលើប្រធានបទជាក់លាក់ត្រូវបានរៀបចំឡើងជុំវិញជំហានជាក់ស្តែងចំនួនប្រាំបីនៃក្របខ័ណ្ឌរួមមាន៖
១. ការគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាពនៅថ្នាក់ជាតិ៖ គោលដៅ គោលនយោបាយ យុទ្ធសាស្ត្រ បទប្បញ្ញត្តិ
២. ការពង្រឹងប្រព័ន្ធទិន្នន័យសម្រាប់អនាម័យដែលគ្រប់គ្រងដោយសុវត្ថិភាព
៣. ការផ្តល់អាទិភាពផ្អែកលើហានិភ័យនៃការវិនិយោគអនាម័យ
៤. ការប្រើប្រាស់ទិន្នន័យសុខភាពដើម្បីកំណត់គោលដៅវិនិយោគអនាម័យ
៥. ការផ្តល់សេវាតាមខ្នាត (ការបង្កើតតម្រូវការ ការផ្គត់ផ្គង់សេវា ការពង្រឹងប្រព័ន្ធកម្រិតមូលដ្ឋាន)
៦. គ្រប់គ្រងសេវាអនាម័យ
៧. ហិរញ្ញប្បទានអនាម័យ
៨. អនាម័យធន់នឹងអាកាសធាតុ
ដោយឡែកវគ្គបច្ចេកទេសនីមួយៗត្រូវបានរៀបចំដោយសហការជាមួយដៃគូ និងរួមបញ្ចូលបទបង្ហាញរបស់ប្រទេស និងធាតុចូលដើម្បីជួយសម្រួលដល់ការចែករំលែកបទពិសោធន៍រវាងប្រទេសនីមួយៗ។
ក្នុងនោះផងដែរ នៅថ្ងៃទី២ កញ្ញាក៏បានតំណាងឲ្យប្រទេសកម្ពុជាធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ ស្តីពី ការពង្រឹងប្រព័ន្ធទិន្នន័យអនាម័យ ក្នុងកម្រិតជាតិតាមរយៈ ការត្រួតពិនិត្យអនាម័យ ដើម្បីបន្ស៊ីគ្នាលើនិយមន័យ និងសូចនាករ និងបានឆ្លើយសំនួរជាច្រើនពីអ្នកចូលរួមផងដែរ។