ឯកឧត្តម ឌៀប កាណូរ៉ា  ចុះត្រួតពិនិត្យ និងវាយតម្លៃ សមិទ្ធផលរបស់អង្គការសួនមូលនិធិ ដែល មានទីតាំងនៅឃុំកំពុងក្ដី ស្រុកជីក្រែង ខេត្តសៀមរាប

ចែលរំលែក

ខេត្តសៀមរាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋឆ្នាំរោង ឆស័ក ព.ស.២៤៥៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ ទទួលបន្ទុកលើការងារសម្របសម្រួលជាមួយអង្គការមិនមែនរដ្ឋភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្តីជំនាញនៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ចំនួន ២នាក់ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃ សមិទ្ធផលរបស់អង្គការសួនមូលនិធិ ដែលមានទីតាំងនៅឃុំកំពុងក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ។

 

បន្ទាប់ពីបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់អង្គការរួចមក ឯកឧត្តមអនុរដ្ឋលេខាធិការ បានពិនិត្យសមិទ្ធផលមួយចំនួនដែលអង្គការអនុវត្តបាននាពេលកន្លងមករួមមាន៖

 

១-ចុះពិនិត្យមើល ឡជីវឧស្ម័ន និងឧបករណ៍ព្រួសស្រូវពូជ នៅភូមិសំបូរ និងភូមិស្ពានត្នោត ឃុំស្ពានត្នោត ស្រុកជីក្រែង

 

២-ចុះជួបជាមួយក្រុមសន្សំប្រាក់ ដែលប្រើប្រាស់ ឧបករណ៍ Tablet នៅភូមិស្ពានត្នោត ឃុំស្ពានត្នោត ហើយក្រុមសន្សំប្រាក់ទាំអស់មានចំនួន ៣៩ក្រុម និងមានប្រាក់សន្សំសរុបចំនួន ប្រហែល400,000$ (សែសិបម៉ឺនដុល្លា) ជាងនៅទូទាំងស្រុកជីក្រែង

 

៣-ចុះពិនិត្យមើលសាលាមត្តេយ្យសហគមន៍ នៅភូមិថ្នល់លោក

 

៤-ពិនិត្យមើលស្រះទឹកសហគមន៍ដែលទើបស្ដារហើយ និងគ្រោងរៀបចំទៅជាប្រព័ន្ធចែកចាយទឹកស្អាតនៅពេលខាងមុខ ដែលឋិតនៅភូមិអូរក្រោម

 

៥-ពិនិត្យមើលប្រពន្ធ័បណ្តាញទឹកលាងដៃក្នុងសាលា បណ្ណាល័យ និងសកម្មភាពសិក្សារបស់សិស្ស នៅសាលាបឋមសិក្សាអូសាមគ្គីនៅឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ