ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា បច្ចេកទេស ប្រើប្រាស់កម្មវិធី QGIS និងការគ្រប់គ្រងការងារថែទាំផ្លូវជនបទ”
- ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា បច្ចេកទេស ប្រើប្រាស់កម្មវិធី QGIS និងការគ្រប់គ្រងការងារថែទាំផ្លូវជនបទ”។
វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ មន្ដ្រីរាជការនៅទីស្ដីការក្រសួង ព្រមទាំងប្រធានមន្ទីរ និងមន្ដ្រីរាជការអញ្ជើញមកពីមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង ២៥ នៃក្រុមការងារគ្រប់គ្រងទិន្នន័យផ្លូវជនបទតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួនសរុប ២៣០រូប។
វគ្គបណ្តុះបណ្តាលនេះ ផ្ដោតសំខាន់លើ ការប្រមូល និងបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធ RRAMS និងការអនុវត្តជាក់ស្តែង, ការប្រើប្រាស់កម្មវិធី QGIS និងការងារថែទាំផ្លូវជនបទ៕