ឯកឧត្តម ជី ស៊ីថា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ១:១៩ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបន្តពិនិត្យ និងពិភាក្សាលើការងាររៀបចំសេចក្តីព្រាងក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច បន្ទាប់ពីរាជរដ្ឋាភិបាលបានផ្តល់ការយល់ព្រមលើគោលការណ៍គន្លឹះ ចំនួន ៥ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំ រួមមាន ១.ការកំណត់អង្គភាពត្រួតពិនិត្យរបស់ក្រសួង-ស្ថាប័ន, ២. មុខងារអធិការកិច្ចរបស់ក្រសួងអធិការកិច្ច, ៣.មុខងារអធិការកិច្ចហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ៤.មុខងារអធិការកិច្ចរបស់ក្រសួងមុខងារសាធារណៈ និង៥.ការធ្វើសវនកម្មរបស់អាជ្ញាធរសវនកម្មជាតិ៕