ឯកឧត្តម ជា ស្រ៊ុន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន និងស្តារឡើងវិញផ្លូវក្រាលល្បាយថ្មភ្នំចំនួន ២ គម្រោង

ចែលរំលែក

ខេត្តកំពង់ចាម និងខេត្តមណ្ឌលគិរី÷ ថ្ងៃសុក្រ-សៅរ៍ ១៥កើត-១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន និងស្តារឡើងវិញផ្លូវក្រាលល្បាយថ្មភ្នំចំនួន ២ គម្រោង÷

 

-គម្រោងទី១ សាងសង់ស្ពានបេតុង ប្រវែង ៣០ម ទទឹង ៨ម ស្ថិតនៅភូមិទួលសំបួរ ទៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្នុងពេលជាមួយគ្នានេះផងដែរ ឯកឧត្តម និងក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងផ្លូវនេះ ចំនួន ៩៣នាក់។

 

-គម្រោងទី២ ស្តារឡើងវិញផ្លូវក្រាលដីល្បាយថ្មភ្នំ ប្រវែង ១០ ០០០ម ទទឹង ៧ម កម្រាស់ ០,២ម និងសាងសង់លូមូល ចំនួន ៣កន្លែង មានទីតាំងស្ថិតនៅ ភូមិសេរីរដ្ឋ និងភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្នុងពេលជាមួយគ្នានេះផងដែរ ឯកឧត្តម និងក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងផ្លូវនេះ ចំនួន ៨០នាក់។

 

ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងផ្លូវនេះទាំងអស់ សុំការអធ្យាស្រ័យ និងយោគយល់ ក្នុងករណីមានការរំខានពេលវេលាធ្វើដំណើរ ឬចេញចូលលំនៅឋាន ក្នុងពេលសាងសង់។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមបាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តមរដ្ឋមន្រ្តី ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋសរុបចំនួន ១៧៣នាក់ ដោយក្នុង ១នាក់ ទទួលបានក្រមា ចំនួន ១ ផងដែរ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ