ឯកឧត្តម ផូ ផារិទ្ធ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី វេទិកាផ្សព្វផ្សាយព័ត៌មានថវិកាសម្រាប់សាធារណៈជន (ថវិកាពលរដ្ឋ)

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទីព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤  ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី វេទិកាផ្សព្វផ្សាយព័ត៌មានថវិកាសម្រាប់សាធារណៈជន (ថវិកាពលរដ្ឋ) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងអគ្គនាយកបច្ចេកទេស ឯកឧត្ដម លោកជំទាវ លោក លោកស្រី អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្ត្រីជំនាញ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ​ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអង្គការក្រៅរដ្ឋាភិបាល​ សរុបចំនួន១២២រូប។

 

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយច្បាប់ថវិកាប្រចាំឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់សាធារណជនបានជ្រាប និងផ្តល់យោបល់លេីការអនុវត្តថវិកា ក៏ដូចជាការបង្កេីនការយល់ដឹងក្នុងការលេីកកម្ពស់ការចូលរួមរបស់សាធារណជនទៅលេីតម្លាភាព និងគណនេយ្យភាពថវិកា រួមទាំងដំណេីរការនៃការរៀបចំផែនការថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ ។

 

ចំពោះការផ្សព្វផ្សាយថវិកាឆ្នាំ២០២៤នេះ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលជួយឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បានឆ្លើយតបទៅនឹងគោលបំណងគោលនយោបាយ ជាពិសេសបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទចំនួន ០៤កម្មវិធី ដែលបានប្រែក្លាយជាកម្មវិធីសម្រាប់យកទៅអនុវត្តក្នុងគោលបំណងពង្រឹងគុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច​ សង្គម​ និងវប្បធម៌​ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ