ឯកឧត្តម សាន វិសាល ពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារថែទាំផ្លូវក្រាលក្រួសក្រហមជាលក្ខណៈខួបចំនួន ០២ខ្សែ នៅស្រុកឈូក និងស្រុកអង្គរជ័យ

ចែលរំលែក

ខេត្តកំពត៖ នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពការងារថែទាំផ្លូវក្រាលក្រួសក្រហមជាលក្ខណៈខួបចំនួន ០២ខ្សែ ប្រវែងសរុប ១២ ២០០ម៉ែត្រ ទទឹង៤ម៉ែត្រ និង៥ម៉ែត្រ ស្ថិតនៅក្នុងឃុំព្រៃថ្នង ឃុំដានគោម និងឃុំដំបូកខ្ពស់ ស្រុកទឹកឈូ និងស្រុកអង្គរជ័យ ខេត្តកំពត ដែលផ្លូវទាំងពីរខ្សែខាងលើនេះត្រូវបានអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ។

 

បន្ទាប់ពីបានពិនិត្យទៅលើលក្ខណៈបច្ចេកទេស និងគុណភាពរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក ដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ