ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំប្រតិភូ សមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សុខ សៀម
- ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៦:៥៣ ល្ងាច
- សកម្មភាពក្រសួង
នារសៀលថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំប្រតិភូ សមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សុខ សៀម នៅបុរីប៉េងហួតបឹងស្នោ ដែលត្រូវជាម្ដាយបង្កើតរបស់លោកស្រី ខូវ ណៃឡេង អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាសមាជិកទ្រទ្រង់សមាគម ដែលទទួលអនិច្ចកម្មកាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ។ ឆ្លៀតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ព្រមទាំងប្រតិភូសមាគម បានពាំនាំនូវការសោកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា សុខ សៀម បានសោយសុខក្នុងសុគតិភពកុំបីក្លាយទៅជាបការៈដទៃឡើយ ព្រមទាំងបាននាំយកនូវបច្ច័យដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ នៃសមាគម ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។