លោក ហេង សុខអេង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយអង្កការ CBN Cambodia

ចែលរំលែក

ខេត្តឧត្តរមានជ័យ៖ នាថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានដឹកនាំ មន្ត្រីបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជួបប្រជុំពិភាក្សាការងារជាមួយតំណាងអង្កការ CBN Cambodia នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ។

 

ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរបានលើកឡើងពីតម្រូវការនូវវិស័យទឹកស្អាត និងអនាម័យ របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសនៅក្នុងរដូវប្រាំងកន្លងទៅនេះ ប្រជាពលរដ្ឋបានជួបប្រទះនូវការកង្វះទឹកស្អាត នៅភូមិបន្ទាយជ័រ ឃុំពង្រ ស្រុកចុងកាល់ ហើយមន្ទីរបានជួយអន្តរាគម៍បន្ទាន់ តាមការណែនាំរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឆ្លៀតក្នុងឱកាសនេះ លោកតំណាងអង្កការ CBN Cambodia បានកោតសសើរដល់ការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជននៅតាមមូលដ្ឋាន លោកបានបន្តទៀតថា ជាគោលដៅក្នុងឆ្នាំ២០២៤នេះ អង្កការនឹងជួយអណ្តូងស្នប់ចំនួន ៥១អណ្តូង បង្គន់អនាម័យ ១១១បង្គន់ និងធុងចម្រោះចំនួន ៧៦៥ធុង លើសង្កាត់ចំនួន០២ គឺសង្កាត់បន្សាយរាក់ និងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ