ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ចូលរួមអមដំណើរម្ចាស់ ចុះបំពេញបេសកកម្មត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៧ខ្សែ ស្ថិតក្នុងស្រុកពួក អង្គរជុំ អង្គរធំ បន្ទាយស្រី ប្រាសាទបាគង សូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ក្នុងក្របខ័ណ្ឌកម្មវិធី RID4CAM

ចែលរំលែក

ខេត្តសៀមរាប ៖ នាថ្ងៃចន្ទ១១កើត-អង្គារ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពគ្រប់គ្រងកម្មវិធី RID4CAM ព្រមទាំងលោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានចូលរួមអមដំណើរម្ចាស់ជំនួយ រួមមានលោក Jost Kadel ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Michaela Henning នាយិការរងប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ លោកស្រី Jenny Scharrerប្រធានធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រីបណ្ឌិត Carmen Colla អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៃធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ លោក Boris Schinke អ្នកជំនាញការផ្នែកសង្គម និងបរិស្ថាននៃធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ ព្រមទាំងប្រតិភូនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង (KfW) ដើម្បីចុះបំពេញបេសកកម្មត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៧ខ្សែ ស្ថិតក្នុងស្រុកពួក អង្គរជុំ អង្គរធំ បន្ទាយស្រី ប្រាសាទបាគង សូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប រួមមានដូចខាងក្រោម ៖

១. ខ្សែទី១ ៖ មានប្រវែង ១៧,៣០០គ.ម. ចាប់ពីភូមិព្រះគោថ្មី ឃុំស្វាយចេក ទៅភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ
២. ខ្សែទី២ ៖ មានប្រវែង ១០,០០០គ.ម. ចាប់ពីភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ទៅភូមិកាក់ទុំ ឃុំរើល ស្រុកពួក
៣. ខ្សែទី៣ ៖ មានប្រវែង ១២,១០០គ.ម. ចាប់ពីភូមិដូនកែវ ឃុំដូនកែវ ទៅភូមិស្រះ ឃុំរើល ស្រុកពួក
៤. ខ្សែទី៤ ៖ មានប្រវែង ១៣,៣០០គ.ម. ចាប់ពីភូមិដំណាក់ស្លាញ ឃុំសសរស្តំ ទៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក
៥. ខ្សែទី៥ ៖ មានប្រវែង ១០,៧០០គ.ម. ចាប់ពីភូមិម្កាក់ ឃុំតាសំ ទៅភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ
៦. ខ្សែទី៦ ៖ មានប្រវែង ១៣,៦០០គ.ម. ចាប់ពីភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ទៅភូមិនាងស្រោង ឃុំត្រាំសសរ ស្រុកស្រីស្នំ
៧. ខ្សែទី៧ ៖ មានប្រវែង ១០,៨០០គ.ម. ចាប់ពីភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ទៅភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ